នៅព្រឹកថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២៤
ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងជាអនុប្រធាន សសយក ខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាល និងសួរសុខទុកជាមួយក្មួយៗកំព្រាចំនួន៦០នាក់ នៅការិយាល័យអុីមាំក្រុងកំពង់ចាម។
ឆ្លៀតក្នុងឱកាសសំណេះសំណាលនោះដែរ ឯកឧត្តមបានមានប្រសាសន៍លើកទឹកចិត្តដល់ក្មួយៗបើទោះជាយើងមិនមានឪពុក ឬម្តាយ ហើយជួបការលំបាកជាងគេបន្តិចមែន ប៉ុន្តែថ្នាក់ដឹកនាំគ្រប់ថ្នាក់គឺមិនបោះបង់ មិនមើលរំលងក្មួយៗឡើយទោះជួយមិនច្រើនក៏ប៉ុន្តែក៏មិនសម្លឹងមើលក្មួយៗរស់ដោយគ្មានការសិក្សា គ្មានអារហារហូកចុកនោះឡើយ ។
ក្នុងឱកាសនេះដែរឯកឧត្តមក៏បាននាំយកថវិកាឧបត្ថមរបស់ឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានទី២នៃព្រឹទ្ធសភា និងជាប្រធានក្រុមព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជូនក្មួយៗចំនួន៦០នាក់ ក្នុងម្នាក់ៗទទួលបាន២០,០០០រៀល សម្រាប់ដោះស្រាយក្នុងបន្ទុក។